Monday, October 3, 2016

អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

ទឹកអំពៅជាភេសជ្ជៈស្រស់កិនភ្លាមបានភ្លាមជាមួយនឹងរសជាតិផ្អែមត្រជាក់ពេលលាយជាមួយនឹងទឹកកក។ បើផឹកក្នុងពេលអាកាសធាតុក្តៅ និងចំពេលស្រេកទឹកផងនោះ រសជាតិទឹកអំពៅហាក់ផ្តល់ឱ្យយើងនូវភាពស្រស់ស្រាយក្នុងអារម្មណ៍ដ៏ជាទីពេញចិត្តមួយដែលយើងត្រូវការបំផុត។ ទន្ទឹមនឹងនេះ ទឹកអំពៅក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ខាងក្រោមនេះជាគុណសម្បត្តិរបស់ទឹកអំពៅចំពោះសុខភាព៖

១. ទឹកអំពៅជាភេសជ្ជៈបញ្ចុះនោមដែលអាចជួយព្យាបាលបញ្ហាផ្លូវទឹកមូត្រ គ្រួសក្នុងប្លោកនោម និងធ្វើឱ្យតម្រងនោមបំពេញមុខងារបានត្រឹមត្រូវផងដែរ។

២. ទឹកអំពៅពង្រឹងសុខភាពថ្លើម ហើយក៏ជាឱសថព្យាបាលជំងឺខាន់លឿងផងដែរ។ ស្បែករបស់អ្នកមានជំងឺខាន់លឿននឹងប្រែទៅជាពណ៌លឿងដោយសារការកើនឡើងនៃកម្រិតសារធាតុម្យ៉ាងឈ្មោះប៊ីលីរូប៊ីន (Bilirubin) ក្នុងសារធាតុរាវរបស់រាងកាយ និងការចុះខ្សោយនៃមុខងាររបស់ថ្លើម។ ទឹកអំពៅនឹងចាក់បំពេញឱ្យរាងកាយនូវប្រូតេអ៊ីនដែលបាត់បង់ រួមជាមួយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។

៣. ទឹកអំពៅជាភេសជ្ជៈលើកកម្លាំង ព្រោះវាសម្បូរដោយកាបូហ៊ីដ្រេត (Carbohydrate) ប្រូតេអ៊ីន ដែក ប៉ូតាស្យូម និងសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើនទៀត។

៤. ទឹកអំពៅក៏ជាភេសជ្ជៈស្រស់មួយដែលអ្នកមានបញ្ហាទឹកនោមផ្អែមអាចទទួលទានបាន ព្រោះការស្រាវជ្រាវមួយបង្ហាញថាទឹកអំពៅមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលនោះទេ។ តែគួរពិគ្រោះជាមួយគ្រូពេទ្យមុនទទួលទានទឹកអំពៅ បើអ្នកមានបញ្ហាទឹកនោមផ្អែម។

៥. ទឹកអំពៅសម្បូរដោយសារធាតុខនិជជាច្រើនដែលអាចបង្ការបញ្ហាពុកធ្មេញ និងក្លិនដង្ហើមមិនល្អផងដែរ៕


អាកា រៈ និង រោគសញ្ញា ដែល បង្ហាញថា អ្នក អាច កើត ជំងឺ រលាក លំពែង

ជំងឺរលាកលំពែង គឺជាស្ថានភាពជំងឺដែលមានការឈឺចាប់ខ្លាំង និងពេលខ្លះអាចប៉ះពាល់ដល់អាយុជីវិតផងក៏ មាន ។ ក្នុងពេលបច្ចុប្បន្ន បើទោះជាមានការរីកចម្រើន និងថ្នាំព្យាបាលមានប្រសិទ្ធភាពយ៉ាងណាក្តី ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ អត្រាស្លាប់ដោយជំងឺមហារីកលំពែងនៅតែមានអត្រា ១០% នៅទូទាំងពិភពលោក ។

ខាងក្រោមនេះគឺជារោគសញ្ញានៃជំងឺ និងចំនុចគួរយល់ដឹងទាក់ទឹងនឹងជំងឺរលាកលំពែង ៖
• កើតគ្រួសក្នុងលំពែង
• កម្រិតទ្រីគ្លីសេរីតក្នុងឈាមខ្ពស់ (triglyceride)
• កម្រិតជាតិកាល់ស្យូម ក្នុងឈាមខ្ពស់
• ចូលចិត្តពិសារស្រាច្រើន
• លេបថ្នាំពេទ្យច្រើន
• អាការៈហើមពោះ
• មានអាការៈរកកលចង់ក្អួត
• ជីពចរដើរញាប់ ជាដើម ។

បញ្ហារលាកលំពែងនេះ អាចកើតមានរយៈពេលខ្លីនិងឆាប់បាត់ទៅវិញ ហើយពិបាកនឹងកត់សំគាល់ណាស់ ។ អ្នកជំងឺខ្លះអាចធូរស្រាលមកវិញ ក្រោយពេលទទួលការព្យាបាលបានត្រឹមត្រូវ ។ ក្នុងករណីរលាកធ្ងន់ធ្ងរ វាអាចបណ្តាលអោយមានការហូរឈាមចូលទៅក្នុងក្រពេញលំពែង ខូចជាលិកា ឆ្លងមេរោគ និង កើតដុំសាច់ នៅត្រង់លំពែង ។ លើសពីនេះ វាអាចបណ្តាលអោយប៉ះពាល់និងខូចមុខងារសរីរាង្គផ្សេងៗ ដូចជា បេះដូង សួត និងតម្រងនោម ។

ជាទូទៅអ្នកជំងឺខ្លះមានអាការៈចុកពោះផ្នែកខាងលើ និងឈឺចាក់ដោតនៅក្រោយចង្កេះ ។ ចំពោះអ្នកជំងឺដែលមាន អាការៈស្រកទំងន់ គឺច្រើនបណ្តាលមកពីផលវិបាកនៃការរំលាយអាហារ ពីព្រោះក្រពេញលំពែងមិនអាចបញ្ចេញ ជាតិអង់ស៊ីមបានគ្រប់គ្រាន់ ។ ជំងឺនេះកាន់តែធ្ងន់ធ្ងរប្រសិនបើអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមផងនោះ ៕

ប្រភព ៖ pmhotnews


វិធី បំបាត់ ការ ឈឺចាប់ ទ្វារមាស ស្ត្រី ក្រោយ ពេល សម្រាល កូន រួច

ការមានផ្ទៃពោះ ជាពេលវេលាដ៏មានក្តីសុខបំផុតសម្រាប់គូស្វាមីភរិយា ក៏ដូចជាគ្រួសារទាំងមូល។ តែទោះបី ជាយ៉ាងណា ក្រោយសម្រាលកូនរួច ម្តាយនឹងប្រឈមការឈឺចាប់រាងកាយរយៈពេលច្រើនជាង២-៣ សប្តាហ៍។ប៉ុន្តែវិធីមួយចំនួនអាចជួយបំបាត់ការឈឺចាប់ទាំងនេះបាន។ ត្រូវចាំក្នុងចិត្តថា ទោះបីជាវាអាចជួយព្យាបាលអ្នកបានពិតមែន តែវាមិនសុវត្ថិភាពចំពោះម្តាយបំបៅដោះកូនឡើយ។ ដូច្នេះត្រូវប្រឹក្សានឹងវេជ្ជបណ្ឌិតជាមុនសិន មុនពេលសាកល្បងវិធីណាមួយ។

យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ប្រសិនបើអ្នកសម្រាលកូនបែបធម្មជាតិ អ្នកគួរតែដឹងថាទ្វារ មាស រីកធំ និងរបួស ហេតុនេះវាអាចហើម បាត់បង់ភាពយឺត និងខូចទ្រង់ទ្រាយ។ ដំណើរនៃការព្យាបាលទ្វារមាសត្រូវប្រើពេលប្រហែលពី ៤-៦សប្តាហ៍ ដើម្បីឱ្យជាសះស្បើយដូចដើមវិញ។ ខាងក្រោមនេះជាវិធីមើលថែទាំទ្វារមាសរបស់អ្នកក្រោយពេលសម្រាល៖

ប្រើដបទឹក៖អ្នកកាន់តែស្ទាប វាកាន់តែឈឺ។ ដូច្នេះវិធីព្យាបាល និងលាងសម្អាតទ្វារមាសក្រោយពេលប្រើបន្ទប់ទឹករួចគឺ ត្រូវចាក់ទឹកក្តៅអ៊ុនៗចូលក្នុងដប រួចបាញ់លើទ្វារមាសក្នុងពេលកំពុងនោម ដើម្បីបំបាត់ការឈឺចាប់ពេលនោម។ វិធីនេះនឹងជួយឱ្យទ្វារមាសបានប្រសើរឡើង។

ស្អំទឹកកក៖ខ្ចប់ទឹកកកក្នុងក្រណាត់ទន់ ជ្រាបទឹក ដាក់ស្អំលើទ្វារមាស និងរង់ចាំរយៈពេល ១៥-២០នាទីរៀង រាល់ម៉ោង ដើម្បីបំបាត់អាការៈហើម និងក្រហាយ។

អង្គុយត្រាំក្នុងអាងទឹក៖ ការអង្គុយត្រាំក្នុងទឹកក្តៅអ៊ុនៗ ធ្វើឱ្យមានកំណើនលំហូរឈាមទៅកាន់ទ្វារមាស ជួយព្យាបាល និងជួសជុលជាលិកាបានឆាប់រហ័ស។

សម្ងួតតំបន់ទ្វារមាស៖ក្រោយពេលប្រើប្រាស់បន្ទប់ទឹករួច ក្រៅពីការប្រើក្រណាត់សម្អាតទ្វារមាស តែងាកមកប្រើម៉ាស៊ីនផ្លុំ។ ខ្យល់ត្រជាក់នឹងមិនត្រឹមតែជួយរក្សាកម្តៅ និងភាពស្ងួតឱ្យទ្វារមាសប៉ុណ្ណោះទេ តែវាក៏នឹងជួយបំបាត់ការឈឺចាប់ និងហើម។

កញ្ចប់តែ៖ជ្រលក់កញ្ចប់តែខ្មៅទៅក្នុងទឹកក្តៅ ១/៤ពែង និងរង់ចាំរហូតដល់ទឹកត្រជាក់។ ច្របាច់កញ្ចប់តែតិចៗ ដាក់ស្អំលើទ្វារមាស ដើម្បីបំបាត់ការឈឺចាប់។

ធ្វើលំហាត់ប្រាណទ្វារមាស៖ការធ្វើលំហាត់ប្រាណទ្វារមាសអាចជួយព្យាបាលទ្វារមាស។ វិធីនេះអាចជួយឱ្យអ្នកអាចចាប់ផ្តើមរួមភេទបានឡើងវិញម្តងទៀត៕

ប្រភព ៖ mungkulkar


ទម្លាប់អាក្រក់ ៥ យ៉ាង នាំឱ្យខូចតម្រងនោម

តម្រងនោមគឺជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយ មនុស្ស ដែលមុខងារនៃសរីរាង្គផ្សេងៗ អាស្រ័យនឹងតម្រង នោមនេះ ព្រោះបើតម្រងនោមខូចហើយ នោះសរីរាង្គផ្សេងទៀតក៏នឹងត្រូវរងការប៉ះពាល់មិនខាន ។មុខងារតម្រងនោមសំខាន់ៗ មានដូចជា សម្អាតជាតិពុលពីក្នុងឈាម ច្រោះទឹកនោម បញ្ចេញជាតិទឹកដែលលើ សចេញពីរាងកាយ និង រក្សាទឹកបម្រុងពេលរាងកាយត្រូវការបន្ថែម ។ ក្រៅពីនេះ សរីរាង្គតម្រងនោមជួយដល់ ការរក្សាតុល្យភាពនៃកម្រិតកាល់ស្យូម និង ផូស្វាតក្នុងរាងកាយ បញ្ចេញអ័រម៉ូនសំខាន់សម្រាប់សម្រួលមុខងារ រាងកាយ ដូចជាសម្ពាធឈាម ការបង្កើតគ្រាប់ឈាមក្រហម ។ មុខងារនេះមានសារសំខាន់ក្នុងការបញ្ជូនអុកស៊ី សែន និងសារធាតុសំខាន់ៗទៅកាន់សរីរាង្គនានានៃរាងកាយ ។

ប្រសិនបើតម្រងនោមដំណើរការមិនប្រក្រតី អ្នកអាចសម្គាល់ឃើញសញ្ញាមួយចំនួន ដូចជា ទឹកនោមមានពណ៌ និងបរិមាណខុសប្រក្រតី វិលមុខ ក្អួត ខ្វះឈាម ពិបាកដកដង្ហើម មានអារម្មណ៍ថាត្រជាក់ស្ទើរគ្រប់ពេលហត់ នឿយនិងអស់កម្លាំង ឡើងរមាស់ដង្ហើមមានក្លិនមិនល្អ និងឈឺចុកចាប់រាងកាយភ្លាមៗ ។ដើម្បីបង្ការបញ្ហារំខាន ដល់តម្រងនោម អ្នកគួរចៀសវាងទម្លាប់អាក្រក់មួយចំនួនដូចខាងក្រោម ៖

១. ទទួលទានទឹកមិនគ្រប់គ្រាន់៖ការទឹកតិចពេក អាចនឹងបង្កផលវិបាកដល់តម្រងនោមពីព្រោះតម្រងនោម មានមុខងារសំខាន់ គឺបញ្ចេញកាកសំណល់រាវពីរាងកាយ និងសម្រួលការផលិតគ្រាប់ឈាមក្រហម។ នៅពេ លរាងកាយខ្វះទឹក ធ្វើឱ្យលំហូរឈាមទៅកាន់តម្រងនោមកាន់តែតិច នោះឈាមនឹងប្រែជាខាប់។ កត្តានវអាច នឹងបណ្តាលឱ្យតម្រងនោមគ្មានសមត្ថភាពគ្រប់គ្រាន់នឹងបញ្ចេញជាតិពុលពីរាងកាយ ហើយធ្វើឱ្យរាងកាយ បន្សល់ជាតិពុលទុកក្នុងខ្លួន។ មនុស្សពេញវ័យគួរទទួលទានទឹឱ្យបាន ១០ ទៅ ១២ កែវក្នុងមួយថ្ងៃ ដើម្បីធានា មុខងារប្រក្រតីនៃតម្រងនោម និងរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ។

២. ទទួលទានកាហ្វេច្រើនពេក៖ការញ៉ាំកាហ្វេច្រើនពេកអាចនឹងបណ្តាលឱ្យសម្ពាធឈាមឡើង ហើយតម្រង នោមនឹងធ្វើការលើសកម្លាំង ។ ប្រសិនបើទម្លាប់យូរៗទៅ នោះវាអាចឱ្យតម្រងនោមខូច ។ តាមការស្រាវជ្រាវ បុព្វហេតុនៃជំងឺតម្រងនោមមានទំនាក់ទំនងជិតស្និទ្ធទៅនឹងកាហ្វេ ពីព្រោះសារធាតុកាហ្វេអ៊ីន បង្កជាកំណក កាល់ស្យូមក្នុងទឹកនោម ( គ្រួសក្នុងតម្រងនោម ) ។ ទោះជាយ៉ាងនេះក្តី ការញ៉ាំកាហ្វេក្នុងបរិមាណសមស្រប នឹងពុំជះឥទ្ធិពលអាក្រក់ចំពោះតម្រងនោមទេ (១-២ពែង ក្នុង១ថ្ងៃ) ស្របពេលជាមួយគ្នានេះដែរអ្នកក៏ពុំគួរញ៉ាំ តែ ភេសជ្ជៈមានជាតិសូដា សូកូឡា កូកាវ ភេសជ្ជៈប៉ូវកម្លាំងច្រើនពេកដែរ ។

៣. ទទួលទានអាហារញ៉ាំប្រៃពេក៖ការប្រើអំបិលច្រើន អាចផលអាក្រក់ចំពោះតម្រងនោម និងបញ្ហាសុខភាព ផ្សេងៗទៀត ។ នៅពេលរាងកាយទទួលបានសូដ្យូមច្រើនពេក នោះតម្រងនោមនឹងពិបាកបំពេញមុខងារកាត់ បន្ថយជាតិទឹកដែលបម្រុងទុកប្រើប្រាស់ក្នុងរាងកាយ ធ្វើឱ្យសម្ពាធឈាមឡើង កម្រិតប្រូតេអ៊ីនក្នុងទឹកនោម កើនឡើង ដែលទាំងនេះសុទ្ធតែធ្វើឱ្យខូចតម្រងនោម ។ ជាការល្អ គួរទទួលទានអំបិលកុំឱ្យលើសពី ៥ក្រាមក្នុង ១ ថ្ងៃ ( ១ស្លាបព្រាកាហ្វេ ស្មើនឹង ៦ ក្រាម ) ។

៤. ទទួលទានភេសជ្ជៈអាល់កុលច្រើនពេក៖ការទទួលទានគ្រឿងស្រវឹង គួរមានកំណត់ពុំនោះទេតម្រងនោម នឹងរងផលប៉ះពាល់យ៉ាងពិតប្រាកដ។ សារធាតុអាល់កុលបង្កផលវិបាកជាខ្លាំងដល់ការ បំពេញមុខងាររបស់ តម្រងនោម និងថ្លើម ។ ប្រសិនបើញ៉ាំក្នុងបរិមាណច្រើន នោះអាស៊ីតយូរីក ( Uric Acid ) ក្នុងបំពង់តម្រងនោម នឹងកើនឡើង ដែលអាចបណ្តាលឱ្យស្ទះបំពង់។ បញ្ហានេះពិតជាប្រឈមខ្ពស់ទៅនឹងការខូចតម្រងនោម ។ជា ការល្អអ្នកគួរទទួលទាន ២ កែវ (សម្រាប់មនុស្សប្រុស ) និង១កែវ ( សម្រាប់មនុស្សស្រី ) ក្នុង១ថ្ងៃ ។

៥. ទទួលទានដំណេកមិនគ្រប់គ្រាន់៖ការគេងមិនគ្រប់ ច្រើនតែកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់គ្នាទៅ ហើយជាពិសេយុគសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ ។ នៅពេលគេងលក់ រាងកាយជាលិកានៃសរីរាង្គ បង្កើត ឬជួសជុលខ្លួនឯងឡើងវិញ ដូចនេះ ប្រសិនបើអ្នកគេងមិនគ្រប់ដំណើរការនេះនឹងត្រូវបន្ទុចបង្អាក់ ដូចគ្នាដែរ តម្រងនោមក៏នឹងត្រូវខូចជាងគេ ព្រោះវាជាសរីរាង្គច្រោះជាតិពុល ។ ការគេងមិនលក់អាចធ្វើឱ្យ សម្ពាធឈាមឡើង និងស្ទះសរសៃឈាមបេះដូង ដែលកត្តាទាំងពីរនេះ ក៏ជាបច្ច័យធំដល់ការខូចតម្រងនោម ដែរ។ ដើម្បីចៀសវាងបញ្ហានេះ អ្នកគួរគេងឱ្យបាន ៦ ទៅ៨ម៉ោងក្នុងមួយថ្ងៃ ៕

ប្រភព ៖ pmhotnews


អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

កម្រិតជាតិស្ករក្នុងឈាម គួរត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ទោះជាអ្នកពុំមានជំងឺទឹកនោមផ្អែម ឬ លើសជាតិស្ករក្នុងកម្រិតណាមួយក៏ដោយ ។ ជាក់ស្តែងមនុស្សមានសុខភាពល្អតែមិនប្រយ័ត្នចំពោះការទទួលទានអាហារ អាចនឹងបង្កជាបញ្ហាសុខភាពទៅថ្ងៃក្រោយដូចគ្នា ពោលគឺ បើនឹងមិនវិវត្តទៅជាជំងឺទឹកនោមផ្អែម ក៏ជះឥទ្ធិពលអាក្រក់ចំពោះកត្តាសុខភាពផ្សេងៗដែរ ។

មួយវិញទៀត ទោះជាអ្នកមានរូបរាងស្គម ក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមដូចមនុស្សធាត់ដែរ បើអ្នកមិនមានរបបអាហារតុល្យភាព និងមិនហាត់ប្រាណជាទៀងទាត់ទេនោះ ។ ហេតុនេះ យើងគ្រប់គ្នាជាពិសេសមនុស្សវ័យកណ្តាល គួរចាប់ផ្តើមតាមដាន និងថែទាំសុខភាពរាងកាយជាប្រចាំ កុំតម្អែរតម្អង់រហូតដល់មានបញ្ហាទើបរត់រកគ្រូពេទ្យ ។ យើងសូមណែនាំ អាហារ៨ យ៉ាងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព ៖

១. ផ្លែប៊ឺរ
ផ្លែប៊ឺរសម្បូរទៅដោយជាតិខ្លាញ់ល្អ មានរសជាតិឆ្ងាញ់ និង មិនប៉ះពាល់ដល់សុខភាពដូចអាហារបំពងឡើយ ។ អ្វីដែលពិសេសនោះ ខ្លាញ់ឆ្អែតប្រភេទ Monosaturated fate ក្នុងផ្លែប៊ឺរ ជួយពន្យឺតដល់ការបំឡែងជាតិស្ករក្នុងចរន្តឈាម មានន័យថា រាងកាយក៏នឹងមិនប្រើអាំងស៊ុយលីនមកទប់ទល់ច្រើនដែរ ដូចនេះ សរីរាង្គនានានឹងមិនរងការខូចខាតធ្ងន់ធ្ងរឡើយ។


២. សាច់គោ
សាច់គោ សំដៅដល់គោដែលចិញ្ចឹមដោយស៊ីស្មៅធម្មជាតិ មិនប្រើចំណីគីមី ទើបមានផលល្អចំពោះសុខភាព ។ ប្រូតេអ៊ីនបានពីសាច់គោ ជួយរក្សាតុល្យភាពជាតិស្ករ ប៉ុន្តែគួរទទួលទានក្នុងកម្រិតសមស្រប ព្រោះរាងកាយត្រូវការប្រូតេអ៊ីនត្រឹមតែ ២២៥ – ៣៤០ ក្រាម ក្នុង ១ ថ្ងៃប៉ុណ្ណោះ ។


៣. ប៊ឺរីខៀវ
ផ្លែប៊ឺរីខៀវ ជួយរក្សាតុល្យភាពជាតិស្ករ និងកាត់បន្ថយការប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមសម្រាប់អ្នកញ៉ាំផ្អែមខ្លាំង ។

៤. ការ៉ុត
កអាចនឹងមានការភាន់ច្រលំថា មិនអាចទេ ពីព្រោះការ៉ុតមានជាតិផ្អែម ។ ជាក់ស្តែងវាមានជាតិស្ករមិនច្រើនពេកទេ ហើយមានកាបូអ៊ីដ្រាតទាប ដែលនឹងមិនធ្វើឱ្យកម្រិតជាតិស្ករឡើងទេ ។ មួយវិញទៀត ការ៉ុតមានជាតិកាកសរសៃច្រើន ជាចំណែកមួយនៃការរក្សាតុល្យភាពជាតិស្ករក្នុងឈាម ។

៥. ស៊ុត
ការញ៉ាំស៊ុត ១ថ្ងៃ ២គ្រាប់ អាចជួយឱ្យស្រកទម្ងន់ និងរក្សាកម្រិតជាតិស្ករ និងអាំងស៊ុយឡាំងឱ្យមានតុល្យភាព ។ ស៊ុតមានប្រូតេអ៊ីនល្អមិនចាញ់សាច់គោ ប៉ុន្តែអ្នកក៏ត្រូវជ្រើសរើសស៊ុតមាន់ដែលចិញ្ចឹមដោយអាហារសរីរាង្គផងដែរ។

៦. ស្ត្រប៊ឺរី
ផ្លែស្ត្របឺរីមិនត្រឹមតែមានរសជាតិជូរអែមឆ្អាញ់ទេ ថែមទាំងអាចជួយដល់សុខភាពមាត់ធ្មេញ និង រក្សាកម្រិតជាតិស្ករបានល្អទៀតផង ។ ស្ត្រប៊ឺរីមានជាតិស្ករទាបជាងផ្លែឈើដទៃ និងជួយដល់សុខភាពរាងកាយក្នុងការឆ្លើយតបទៅនឹងអាំងស៊ុយឡាំង ។


៧. ទឹកដោះគោជូរ ( Plain yogurt )
គួរជ្រើសរើសយកទឹកដោះគោជូរធម្មតា មិនមានរសជាតិផ្អែម ។ ទឹកដោះគោជូរ សម្បូរដោយកាបូអ៊ីដ្រាតល្អ និង ប្រូតេអ៊ីន ដែលដើរតួសំខាន់ក្នុងការរក្សាជាតិស្ករឱ្យមានតុល្យភាព ។

៨. ដំឡូងជ្វា ( ក្រហម )
ដូចគ្នានឹងការ៉ុតដែរ ដំឡូងជ្វាមានជាតិស្ករទាប និង ជួយរក្សាតុល្យភាពជាតិស្ករ ៕

ប្រភព ៖ pmhotnews


វិធីកម្ចាត់ ឫស

បញ្ហាស្បែកដែលធ្វើឱ្យស្ត្រីពិបាកចិត្តបំផុតនោះ គឺស្នាមគ្រប់ប្រភេទនេះហើយ មិនថា ជាប្រជ្រុយ សាច់ដុះតូចៗ ឫស មុនក្បាលខ្មៅ ឬ ស្នាមអុជខ្មៅទេ តិច ឬច្រើន ក៏អាចឱ្យភាពទាក់ទាញបាត់បង់មួយកម្រិតទៅតាមនោះដែរ។ ហេតុនេះហើយ យើងសូមណែនាំវិធីងាយៗ តែមានប្រសិទ្ធភាព ក្នុងការកម្ចាត់កំហុសឆ្គងនៃស្បែករបស់សុភាពនារីឱ្យប្រសើរឡើងវិញ។

ឬសមានរាប់រយប្រភេទ ប៉ុន្តែភាគច្រើនឬសកើតឡើងដោយសារមេរោគ HPV ដែលជាប្រភេទងាយនឹងកម្ចាត់ ។ ដើម្បីកម្ចាត់ឫស អ្នកត្រូវយកទឹកខ្មេះជូតបរិវេណមានឫស ហើយប្រើស្កុតបិតពីលើ ដោយធ្វើ និងផ្លាស់ស្កុត ២ដងក្នុងថ្ងៃ។ វិធីម្យ៉ាងទៀត ប្រើតែស្កុតមួយមុខក៏បាន ដោយបិតឱ្យជាប់ និងជិតរយៈពេល ៦ថ្ងៃទើបបើក ហើយត្រាំទឹក ហើយប្រើថ្ម (ថ្មខាត់ក្រិនកែងជើង) ខាត់ដុសវាចេញ ៕

ប្រភព ៖ pmhotnews


ឈ្វេងយល់ពីបញ្ហាធ្លាក់សខុសប្រក្រតី

ការឈឺថ្កាត់អាចកើតមានឡើងនៅគ្រប់ផ្នែកទាំងឡាយនៃរាងកាយសូម្បីបរិវេណទីសម្ងាត់អវយវភេទក៏ដោយ ។ ដូច្នេះស្ត្រីគួរយកចិត្តទុកដាក់ចំពោះអនាម័យនិងសុខភាពនៃអវយវភេទរបស់ខ្លួនឲ្យល្អក្នុងចៀសវាងការធ្លាក់សខុសប្រក្រតី ។

-ភាពអាប់អួជាមូលហេតុនៃការធ្លាក់សខុសប្រក្រតី
នៅអំឡុងរដូវភ្លៀងភាពសើមនៅបរិវេណទ្វារមាសជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់ ។ ស្ត្រីអាចកើតរមាស់នៅ បរិវេណនេះឬអាចសង្កេតឃើញថាទ្វារមាសធុំក្លិនខ្លាំងដោយសារភាពផ្អាប់ ហើយអាចបណ្តាលឲ្យស្ត្រីកើតធ្លាក់សខុសប្រក្រតី ។ស្ត្រីអាចធ្លាក់សដែលមានសភាពសៗអន្ធឹលៗនៅអំឡុងពេលមុនមករដូវឬស្ត្រីខ្លះអាចមានជាតិទឹកខាប់ៗថ្លាៗអំឡុងពេលមានការជម្រុះអូវុលជារឿងធម្មតាហើយអ្នកខ្លះដែលទទួលទានថ្នាំពន្យារកំណើតក៏អាចមានធ្លាក់សច្រើនជាងអ្នកឯ ទៀតហើយក៏មិនមែនជារឿងប្លែកដែរ ។ ប៉ុន្តែនៅពេលទ្វារមាសចាប់ផ្តើមមានបញ្ហានោះការធ្លាក់សរបស់អ្នកនឹងប្រែប្រួល ។

-ធ្លាក់ស មូលហេតុពីមេរោគផ្សិត
អាការសំខាន់នៃការធ្លាក់សប្រភេទនេះគឺ រមាស់ ហើយកើតដុំតូចៗស្រដៀងទឹកដោះដែលទារកភើចេញ ។ ស្ត្រីអាចព្យាបាលបានដោយថ្នាំសម្លាប់មេរោគផ្សិតប៉ុន្តែបើសិនមិនប្រាកដក្នុងចិត្តអ្នកគួរទៅជួបគ្រូពេទ្យជំនាញផ្នែករោគស្ត្រីដើម្បី វិនិច្ឆ័យពីមូលហេតុ ។

-ធ្លាក់សដោយសារមេរោគបាក់តេរី
បើសិនការធ្លាក់សមានអាការធ្ងន់នោះប្រាកដជាទ្វារមាសអ្នកឆ្លងមេរោគបាក់តេរីហើយលក្ខណៈនៃធ្លាក់សនោះគឺមានពណ៌ លឿងឬរាងខៀវៗដែលអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យព្រោះចាំបាច់ត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិកក្នុងការព្យាបាល ។

-កម្ចាត់ភាពអាប់អួដើម្បីឲ្យស្រួលខ្លួន
អាការផ្អាប់សើមនៅពេលភ្លៀងធ្លាក់ជាដើមហេតុនៃអាការអាប់អួបំផុតដូច្នេះស្ត្រីដែលនិយមស្លៀកពាក់ម៉ូដរឹបរាងអាចធ្វើឲ្យផ្អាប់សើមនិងបណ្តាលឲ្យមានបញ្ហាសុខភាព ។ ប៉ុន្តែបើចៀសពីប្រើម៉ូដរឹបរាងមិនបានទេគួរធ្វើតាមការណែនាំខាងក្រោម៖
-ព្យាយាមជ្រើសរើសម៉ូដដែលរឹបរាងតិចបំផុត។
-ប្រើខោទ្រនាប់ដែលជាកំណាត់កប្បាសឬកំណាត់កូតុង មិនគួរប្រើម៉ូដកំណាត់នីឡុងឬសរសៃសំយោគ ។
-ពេលចូលបន្ទប់ទឹករួចរាល់ហើយកុំភ្លេចជូតផ្តិតបរិវេណប្រដាប់ភេទឲ្យស្ងួត ។
-ប្រើកំណាត់អនាម័យនិងសំឡីអនាម័យទៅតាមការចាំបាច់ ហើយព្យាយាមប្តូរឲ្យញឹកញាប់រៀងរាល់ ២-៣ ម៉ោងម្តង ហើយបើមិនមែនមករដូវទេមិនគួរប្រើទេ ។
-ត្រៀមក្រដាសសើមនិងកំណាត់អនាម័យដាក់តាមខ្លួនគ្រប់ពេល ព្រោះនៅបន្ទប់ទឹកខ្លះអាចសម្អាតមិនបានគ្រប់គ្រាន់ ។ ដូច្នេះការប្រើវត្ថុផ្ទាល់ខ្លួនទើបទុកចិត្តបានថាស្អាតប្រកបដោយសុវត្ថិភាព ៕

ប្រភព ៖ pmhotnews


រូបមន្តព្យាបាលជំងឺរើម ឱ្យជាសះស្បើយ ដោយធម្មជាតិ

ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពង
បែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។ មានវិធីជាច្រើនយ៉ាងដើម្បីព្យាបាល
ជំងឺរើម តាមវិធីសាស្រ្តសម័យទំនើប និងបុរាណ (ធម្មជាតិ)។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗមួយចំនួនខាងក្រោមដែលអាចជួយ
ព្យាបាលជំងឺរើម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័សដោយធម្មជាតិ។

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ ១កូនចានគោម  លាយជាមួយនឹងទឹកឃ្មុំ  ១ស្លាប
ព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាប ឬបិទ នៅលើស្បែកកន្លែងកើតជំងឺរើម  ជាការ
ស្រេច។

វិធីទី២៖ សូមយកម្ស៉ៅដើមឈើឯម (liquorice powder) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង
ទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើស្បែកកន្លែងមានជំងឺរើម។

វិធីទី៣៖ សូមយកខ្ទឹមស ៥ ទៅ៦ ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកកន្លែងមានជំងឺរើម
ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសម្អាតលាងទឹកចេញ៕

ប្រទាល​កន្ទុយក្រពើ​ជួយ​ព្យាបាល​បញ្ហា​ពងបែក​មាត់​


Tuesday, September 27, 2016

Truck Month” កម្មវិធីពិសេស សម្រាប់អតិថិជន Ford Ranger

ក្រុមហ៊ុន Ford និងក្រុមហ៊ុនជាដៃគូសហការ RMA Cambodia បានប្រកាសការប្រារព្វយុទ្ធនាការមួយហៅថា Ford Truck Month នៅក្នុងខែកញ្ញានេះ ដែលក្នុងនោះនឹងមានរួមបញ្ចូលកម្មវិធីពិសេសៗ សម្រាប់អតិថិជន Ford ដែលមានចំណាប់អារម្មណ៍ចំពោះរថយន្ត Ford Ranger ផងដែរ។

កាលពីពាក់កណ្ដាលខែកញ្ញា ក្រុមហ៊ុនរថយន្ត Ford នៅកម្ពុជាបានរៀបចំកម្មវិធី Ford Ranger Days ដើម្បីអបអរយុទ្ធនាការ Ford Truck Month ជាមួយនឹងកម្មវិធីពិសេសសម្រាប់អតិថិជនរថយន្ត Ford Ranger។ ពួកយើងពិតជារីករាយ ដែលបានប្រារព្ធនូវកម្មវិធីកេរដំណែលរបស់ Ford ដែលគេឲ្យឈ្មោះថា Built Ford Tough និងជាផ្នែកមួយនៃយុទ្ធនាការ Ford Truck Month ផងដែរ នេះបើយោងតាមសំដីរបស់លោក David Westerman នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ Ford បានជំរុញផ្នែកផលិតទូទាំងពិភពលោក ដែលត្រូវបានគេស្គាល់និងជឿជាក់ ទៅលើភាពរឹងមាំ និងប្រើប្រាស់បានយូរ និងបានបំពាក់បច្ចេកវិទ្យាទំនើប ដោយធ្វើឲ្យមានសុវត្ថិភាពខ្ពស់ និងផាសុកភាពសម្រាប់អ្នកបើកបរ។

រថយន្ត Ford បានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់អតិថិជន នៅទូទាំងពិភពលោក ជាមួយនឹងទំនុកចិត្តខ្ពស់ ចាប់ពីរថយន្ត Ford F-150 រហូតដល់ រថយន្ត Ford Ranger។ រថយន្ត Ford Ranger គឺជារថយន្តដែលលក់ដាច់ជាងគេ ក្នុងចំណោមរថយន្តប្រភេទ ភីកអាប់ទាំងអស់។ ជាពិសេស រថយន្ត Ford Ranger បានទទួលឈ្មោះ និងពានរង្វាន់ជារថយន្ត ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ធន់រឹងមាំជាងមុន ដែលជាដំណោះស្រាយដ៏ល្អទៅនឹងបញ្ហាប្រឈម ប្រចាំថ្ងៃសម្រាប់អ្នកបើកបរ។ ជាមួយនឹងកម្ពស់ឡានដែលផុតពីដីកម្ពស់ ២៣០មីលីម៉ែត្រ រថយន្តនេះបានរចនាឡើង យ៉ាងសាកសមសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ។ រថយន្ត Ford Ranger ស៊េរីថ្មីបានរចនាឡើងជាមួយលក្ខណៈពិសេសទាន់សម័យ រួមជាមួយនឹងបច្ចេកវិទ្យាសំបូរបែប ដែលបំពាក់នៅផ្នែកខាងក្នុង មិនតែប៉ុណ្ណោះរថយន្ត Ford Ranger អាចបើកចុះទឹកបានរហូតដល់ 800mm និងសមត្ថភាពនៃ ការផ្ទុកទម្ងន់បានច្រើនជាងរថយន្ត Pickup ធម្មតា។ រថយន្ត Ford Ranger បានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលមានបំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ ខុសពីរថយន្ត Pickup ដទៃ។ រថយន្តនេះមានបំពាក់ឧបករណ៍សុវតិ្ថភាពនៅសងខាងរថយន្ត ដែលអាចកាត់បន្ថយគ្រោះថ្នាក់ នៅពេលប៉ះទង្គិច និងមានបំពាក់ដោយប្រព័ន្ធហ្រ្វាំង ABS និង EBD ផងដែរ។ អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យ រថយន្ត Ford Ranger ទទួលបានចំណាត់លំដាប់ផ្កាយ 5 ខាងផ្នែក សុវត្ថិភាព ពីស្ថាប័នវាយតម្លៃរថយន្ត ប្រចាំតំបន់អាស៊ាន។

លោក Westerman បានមានប្រសាសន៍ថា៖ “រថយន្ត Ford Ranger បានរួមបញ្ចូលគ្នានូវសមត្ថភាព សុវត្ថិភាព និងប្រសិទ្ធភាពដែលអ្នកបើកបរតែងតែរំពឹងទុក រួមជាមួយការបើ់កបរប្រកបដោយផាសុកភាព និង ភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រភេទរថយន្ត Pickup។” ជាមួយនឹងថាមពល សមត្ថភាព និងបច្ចេកវិទ្យាដ៏ឆ្លាតវៃ ទាំងនេះគឺជាអ្វីដែលអតិថិជន Ford តែងតែចង់បាន ហើយយើងក៏បាននាំពួកគេឆ្ពោះកាន់គោលដៅ ដែលគេបានរំពឹងទុកជាយូរណាស់មកហើយ។ យើងពិតជារំភើបរីករាយណាស់ ដែលបានប្រារព្ធយុទ្ធនាការ Ford Truck Month នៅក្នុងខែកញ្ញានេះ រួមជាមួយនឹងកម្មវិពិសេសៗ ដែលផ្ដល់ឱកាសដល់អតិថិជន មកទទួលយកបទពិសោធន៍ថ្មីៗជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី។  
ប្រភព៖ khmerload.com





ញាក់សាច់! នារីក្លាហានម្នាក់ ដកកាំភ្លើងបាញ់គ្នាជាមួយក្រុមចោរ បណ្តាលឲ្យស្លាប់ម្នាក់ (មានវីដេអូ)

អាមេរិក៖  វីដេអូឃ្លីបមួយ កំពុងទទួលបានការចាប់អារម្មណ៍ ដែលជាទិដ្ឋភាពអស្ចារ្យរបស់នារីក្លាហានម្នាក់ ដកកាំភ្លើងដេញបាញ់ចោរទាំងយប់ ដែលចោរបានគាស់ផ្ទះ ប៉ុនប៉ងចូលទៅលួច ឬប្លន់ក្នុងផ្ទះរបស់នាង។
នារីក្លាហានម្នាក់ ដែលជាម្ចាស់ផ្ទះបានស្ទុះចេញពីគ្រែ​ដេក ក្នុងសម្លៀងបំពាក់គេងយប់ នៅវេលាពាក់កណ្តាលអាធ្រាត ហើយដេញតាមបាញ់ចោរដែលមានកាំភ្លើងក្នុងដៃដូចគ្នា ឲ្យរត់ចែកជើងគ្នាយកប្រាសអាយុ។ ជាលទ្ធផល បក្សពួករបស់ចោរម្នាក់ ក្នុងចំនោម៣នាក់ បានស្លាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា ឃ្លីបវីដេអូមួយនេះ ត្រូវបានផ្សាយចេញដោយការិយាល័យប៉ូលិសនៅរដ្ឋ Georgia  សប្តាហ៍មុន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអ៉ីនធឺណេត។
បើយោងតាមការអះអាងរបស់ប៉ូលិសឲ្យដឹងថា ក្នុងចំណោមចោរទាំង៣នាក់  មាន២នាក់ រត់រួច និងម្នាក់ទៀត ត្រូវបានប្រទះឃើញដេកស្លាប់ នៅក្រៅផ្ទះ ដោយសារត្រូវគ្រាប់កាំភ្លើង។ ចោរដែលដេកស្លាប់ក្រៅផ្ទះនេះ ត្រូវបានកំណត់អត្តសញ្ញាណបាន មានឈ្មោះ Antonio Leeks វ័យ២៨ឆ្នាំ មកពីរដ្ឋ Atlanta ។
ចំពោះជនសង្ស័យ២នាក់ទៀត ដែលកំពុងរត់គេចខ្លួនបាត់ ពុំទាន់ដឹងច្បាស់ថា ពួកគេត្រូវគ្រាប់កាំភ្លើងដែរឬអត់នៅឡើយទេ៕



ទស្សនាវីដេអូ៖


ដី​ឡូ​តិ៍លក់​បង់​1​ថ្ងៃ 5​ដុល្លារ​នៅ​ទីក្រុង​ភ្នំពេញ

ក្រុមហ៊ុន​ឆៃ​លី​ន​ស៊ា​រៀល​ធី​ខូ​អិ​ល​ធី​ឌី សូម​ប្រកា​ស់លក់​ផ្ទះ និង​ដី​ពុះ​ឡូ​តិ៍លក់ ជាទី​តាំង​ថ្មី​ដែល​ទើបនឹង​ចាប់ផ្តើម​ដាក់​លក់​ជា​គំរោង​របស់ JRP-GROUP ដែល​មាន​ទីតាំង​សិ្ថ​ត​ភូមិ​ព្រែក​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ខាងក្រោយ​សាលា​កូរ៉េ​ចម្ងាយ​900​ម៉ែត្រ ដោយ​បត់​ចុះ​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ តាម​ផ្លូវ​បេតុង​ទំហំ​8​ម៉ែត្រ​។ ទីតាំង​គំរោង​នេះ​មាន​ប្រជាជន​រស់​ច្រើន និង​រោងចក្រ​ធំ​ៗ ហើយ​ស្ថិត​នៅ​ចំ​កណ្តាល​ភូមិ​ចំនួន​បួន ដែល​មាន​ភូមិ​ស្រែ​អំពិល ភូមិ​អណ្តូង​តា​អន ភូមិ​ស្រែ​ពពេល ភូមិ​ស្រែ​ជះ ដែល​ជា​កន្លែង​សំបូរ​ទៅ​ដោយ​មនុស្ស​រស់នៅ​ច្រើន មាន​មន្ទីរពេទ្យ សាលារៀន រោច​ក្រ​ធំ​ៗ ។

-​    ​មាន​ដី​ទំហំ 4,5​ម × 21​ម
-​    ​លក់​ក្នុង​តម្លៃ​ចាប់ពី​10.000​ដុល្លារ ទៅ​17.000​ដុល្លារ

-​    ​ផ្ទះ​មាន​ទំហំ 4.2​ម × 12​ម និង 4.2​ម × 14​ម
-​    ​កម្ពស់​មួយ​ជាន់
-​    ​មាន​បន្ទប់​គេង​ពីរ
-​    ​បន្ទប់ទឹក​ពីរ
-​    ​បន្ទប់ទទួលភ្ញៀវ​មួយ
-​    ​និង​ផ្ទះបាយ​មួយ
-​    ​លក់​ក្នុង​តម្លៃ​ចាប់ពី​38.500​ដុល្លារ ទៅ​41.000​ដុល្លារ

ទីតាំង​នេះ​រៀបចំ​ប្រព័ន្ធ​លូ និង​ទឹក​ភ្លើង​រដ្ឋ​ត្រឹមត្រូវ ហើយ​លោក​អ្នក​ក៏​អាច​ធ្វើកា​បង់​រំ​លោះ​បាន​សម្រាប់​5​ដុល្លារ​/​ថ្ងៃ ទៅ​លើកដី និង​ផ្ទះ​474​ដុល្លារ​/​ខែ រយៈពេល​ពី​10​ឆ្នាំទៅ​12​ឆ្នាំ ។

សូម​ទំនាក់​ទ​នង់​តាម​លេខ ៖ 078 400 400/ 017 600 750 សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អគុណ !
ប្រភព៖ kohsantepheapdaily.com.kh









ទទួលទាន​ជាតិ​អាល់កុល​ក្នុង​កម្រិត​ខ្ពស់​កាត់​បន្ថយ​ឱកាស​មានកូន

ស្ត្រី​ទទួលទាន​គ្រឿង​ស្រវឹង​១៤​ដង​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួ​យស​ប្តា​ហ៍ អាច​នឹង​ថយ​ចុះ​១៨ ភាគរយ​នៃ​សមត្ថភាព​មានកូន​របស់​ពួក​គេ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​។ ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា ការ​ផឹកស្រា​កម្រិត​មធ្យម​ទៅ​ទាប ប្រហែលជា​ប្រាំពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហាក់ដូចជា​មិន​មាន​ឥទ្ធិពល​លើ​ការ​មានកូន​របស់​ស្ត្រី​ទេ ។
ទោះជា​យ៉ាងណា ប្តី​ប្រពន្ធ​ត្រូវ​តែ​ជៀស វាង​ការ​សេព​គ្រឿង​ស្រវឹង​ក្នុង អំឡុង ពេល បង្ក​កំណើត​រហូត​ដល់​ពួក​គេ​ច្បាស់​ថា ការ​ធ្វើតេស្ត​មាន​ផ្ទៃពោះ​វិជ្ជមាន ព្រោះ​ទារក​អាច​ទទួល​រង​គ្រោះ​ពី​ការ​សេព​គ្រឿង​ស្រវឹង ក្នុងអំឡុងពេល ប៉ុន្មាន​ស​ប្តា​ហ៍​ដំបូង​បន្ទាប់​ពី​បង្ក​កំណើត ។

ស្ត្រី Annie Britton មក​ពី​សាកលវិទ្យាល័យ College London បានឱ្យ​ដឹង​ក្នុង​បទ​វិចារណកថា​៖ «​ការ​សេព​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មិន​ប៉ះពាល់​ដល់​ការ​មានកូន​ទេ​» ។ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ គូ​ស្វាមីភរិយា​រហូត​ដល់​ទៅ​២៤​ភាគរយ​ជួប​ប្រទះ​នឹង​បញ្ហា​គ្មាន​កូន ។

យោង​តាម​គោលការណ៍​ណែនាំ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​រួម​ទាំង​ប្រទេស​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​ដា​ណឺ​ម៉ាក​បាន​ណែនាំ​ឲ្យ​ស្ត្រី​ដែល​កំពុង​ព្យាយាម​ចង់​មាន​ផ្ទៃពោះ ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ប៉ុន្តែ​តើ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​អាច​នឹង​ប៉ះពាល់​ដល់​ការ​មានកូន​ដល់​ស្ត្រី​ពិតប្រាកដ​ឬ​យា​៉​ង​ណា​នោះ គឺ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ការ​សិក្សា​នឹង​ត្រូវធ្វើ បន្ត​នៅ​ពេល​ក្រោយ​៕
ប្រភព៖ kohsantepheapdaily.com.kh


Join Our Newsletter