សហរដ្ឋអាមេរិកបានតែងតាំងលោក Jim Yong Kim ជាប្រធានធនាគាពិភពលោកសម្រាប់អាណត្តិទី២។ លោក Jacob Lew រដ្ឋមន្ត្រីក្រសួងរតនាគារ បានសរសើរលោក Kim ចំពោះការងារដើម្បីបញ្ចប់ភាពក្រីក្រនៅជុំវិញពិភពលោក ការដោះស្រាយអសមភាព និងការប្រយុទ្ធការផ្លាស់ប្តូរអាកាសធាតុ។ លោក Lew បានមានប្រសាសន៍ថា លោក Kim បានដឹកនាំការប្រយុទ្ធប្រឆាំងដើម្បីឆ្លើយតបនឹងជំងឺអ៊ីបូឡា និងវិបត្តិជនភៀសខ្លួនហើយបានជំរុញឲ្យមានការធ្វើកំណែទម្រង់នៅឯធនាគារពិភពលោក។
លោក Kim ជាវេជ្ជបណ្ឌិត នរវិទូ និងជាអតីតនាយកមហាវិទ្យាល័យ បានដឹកនាំធនាគារពិភពលោកចាប់តាំងពីឆ្នាំ២០១២មក។ កាលពីពេលមុន លោកបានដឹកនាំកិច្ចខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងមេរោគអេដស៍ដែលបណ្តាលឲ្យកើតជំងឺអេដស៍ និុងចូលរួមជាមួយអង្គការសុខភាពពិភពលោកផងដែរ។
ធនាគារពិភពលោក ជាស្ថាប័នផ្តល់ហិរញ្ញវត្ថុអន្តរជាតិដែលផ្តល់ប្រាក់កម្ចីនិងជំនួយខាងបច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងការខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនពលរដ្ឋដែលរស់នៅមានប្រាក់តិចជាង១ដុល្លា៩០សេនក្នុងមួយថ្ងៃហើយនិងធ្វើឲ្យកើនឡើងនូវប្រាក់ចំណូលសម្រាប់ប្រទេសក្រីក្រ។
សេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា ការសម្រេចពីប្រធានធនាគារថ្មីនេះ នឹងធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា។ តាមប្រពៃណី ប្រធានធនាគារពិភពលោកជាជនជាតិអាមេរិកាំងខណៈដែលជនជាតិអឺរ៉ុប ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។កាលពីអតីតកាល ពួកអ្នករិះគន់ធនាគារពិភពលោក បានបញ្ចុះបញ្ចូលឲ្យមានមេដឹកនាំធនាគារនោះមកពីប្រទេសកំពុងអភិវឌ្ឍន៍៕
ប្រភព៖ thmeythmey.com
Tuesday, September 27, 2016
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែងតាំងលោក Kim ជាប្រធានធនាគារពិភពលោកសម្រាប់អាណត្តិទី២
Subscribe to:
Post Comments (Atom)

ចង់លក់ក្រលៀនមែនទេ?
ReplyDeleteតើអ្នកកំពុងស្វែងរកឱកាសដើម្បីលក់ក្រលៀនរបស់អ្នកដើម្បីប្រាក់ដោយសារតែ
ខូចលុយហើយមិនដឹងធ្វើម៉េច?
បន្ទាប់មកទាក់ទងមកយើងថ្ងៃនេះតាមរយៈ dr.louisclinic@gmail.com ហើយយើងនឹងផ្តល់ជូនអ្នក។
បរិមាណដ៏ល្អសម្រាប់តម្រងនោមរបស់អ្នក ព្រោះយើងត្រូវការក្រលៀនជាបន្ទាន់នៅក្នុងគ្លីនិករបស់យើង។
ឬទូរស័ព្ទមក +60176359983
អ៊ីមែល៖ dr.louisclinic@gmail.com
គេហទំព័រ៖ https://stlouishospital.business.site
WhatsApp៖ +60176359983
តម្លៃ៖ $650,000usd