Monday, October 3, 2016

អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

Posted by   on

ទឹកអំពៅជាភេសជ្ជៈស្រស់កិនភ្លាមបានភ្លាមជាមួយនឹងរសជាតិផ្អែមត្រជាក់ពេលលាយជាមួយនឹងទឹកកក។ បើផឹកក្នុងពេលអាកាសធាតុក្តៅ និងចំពេលស្រេកទឹកផងនោះ រសជាតិទឹកអំពៅហាក់ផ្តល់ឱ្យយើងនូវភាពស្រស់ស្រាយក្នុងអារម្មណ៍ដ៏ជាទីពេញចិត្តមួយដែលយើងត្រូវការបំផុត។ ទន្ទឹមនឹងនេះ ទឹកអំពៅក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ខាងក្រោមនេះជាគុណសម្បត្តិរបស់ទឹកអំពៅចំពោះសុខភាព៖

១. ទឹកអំពៅជាភេសជ្ជៈបញ្ចុះនោមដែលអាចជួយព្យាបាលបញ្ហាផ្លូវទឹកមូត្រ គ្រួសក្នុងប្លោកនោម និងធ្វើឱ្យតម្រងនោមបំពេញមុខងារបានត្រឹមត្រូវផងដែរ។

២. ទឹកអំពៅពង្រឹងសុខភាពថ្លើម ហើយក៏ជាឱសថព្យាបាលជំងឺខាន់លឿងផងដែរ។ ស្បែករបស់អ្នកមានជំងឺខាន់លឿននឹងប្រែទៅជាពណ៌លឿងដោយសារការកើនឡើងនៃកម្រិតសារធាតុម្យ៉ាងឈ្មោះប៊ីលីរូប៊ីន (Bilirubin) ក្នុងសារធាតុរាវរបស់រាងកាយ និងការចុះខ្សោយនៃមុខងាររបស់ថ្លើម។ ទឹកអំពៅនឹងចាក់បំពេញឱ្យរាងកាយនូវប្រូតេអ៊ីនដែលបាត់បង់ រួមជាមួយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។

៣. ទឹកអំពៅជាភេសជ្ជៈលើកកម្លាំង ព្រោះវាសម្បូរដោយកាបូហ៊ីដ្រេត (Carbohydrate) ប្រូតេអ៊ីន ដែក ប៉ូតាស្យូម និងសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើនទៀត។

៤. ទឹកអំពៅក៏ជាភេសជ្ជៈស្រស់មួយដែលអ្នកមានបញ្ហាទឹកនោមផ្អែមអាចទទួលទានបាន ព្រោះការស្រាវជ្រាវមួយបង្ហាញថាទឹកអំពៅមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលនោះទេ។ តែគួរពិគ្រោះជាមួយគ្រូពេទ្យមុនទទួលទានទឹកអំពៅ បើអ្នកមានបញ្ហាទឹកនោមផ្អែម។

៥. ទឹកអំពៅសម្បូរដោយសារធាតុខនិជជាច្រើនដែលអាចបង្ការបញ្ហាពុកធ្មេញ និងក្លិនដង្ហើមមិនល្អផងដែរ៕



1 comment:
Write comments
  1. ចង់លក់ក្រលៀនមែនទេ?
    តើ​អ្នក​កំពុង​ស្វែង​រក​ឱកាស​ដើម្បី​លក់​ក្រលៀន​របស់​អ្នក​ដើម្បី​ប្រាក់​ដោយ​សារ​តែ
    ខូច​លុយ​ហើយ​មិន​ដឹង​ធ្វើ​ម៉េច?
    បន្ទាប់មកទាក់ទងមកយើងថ្ងៃនេះតាមរយៈ dr.louisclinic@gmail.com ហើយយើងនឹងផ្តល់ជូនអ្នក។
    បរិមាណដ៏ល្អសម្រាប់តម្រងនោមរបស់អ្នក ព្រោះយើងត្រូវការក្រលៀនជាបន្ទាន់នៅក្នុងគ្លីនិករបស់យើង។
    ឬទូរស័ព្ទមក +60176359983
    អ៊ីមែល៖ dr.louisclinic@gmail.com
    គេហទំព័រ៖ https://stlouishospital.business.site
    WhatsApp៖ +60176359983
    តម្លៃ៖ $650,000usd

    ReplyDelete

Join Our Newsletter