ភ្នំពេញ៖ កម្ពុជា នឹងទទួលជំនួយឥតសំណងជិត៣២លានដុល្លារពីជប៉ុន សម្រាប់ជួយទ្រទ្រង់លើគម្រោងចំនួន២នៅកម្ពុជា។ ហិរញ្ញប្បទានឥតសំណងនេះ គឺរដ្ឋាភិបាលជប៉ុន បន្តផ្ដល់ជូនរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទំហំទឹកប្រាក់ជំនួយឥតសំណងដែលរដ្ឋាភិបាលកម្ពុជា ទទួលបានពីរដ្ឋាភិបាលនេះ មានចំនួនសរុប ៣២០៦ លានយ៉េន (ជិត៣២លានដុល្លារអាមេរិក) ។ ទឹកប្រាក់ទាំងនេះត្រូវបែងចែកសម្រាប់អនុវត្តលើគម្រោងសមារណកម្មបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី៣ (Integrated Mine Clearance And Landmine Victim Assistance-Phase III) ក្នុងទំហំទឹកប្រាក់ចំនួន១៨១០លានយ៉េន (ជិត១៨លានដុល្លារ) និងគម្រោងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពដឹកជញ្ជូនរបស់រថយន្តក្រុងក្នុងរាជធានីភ្នំពេញ (Improvement of Transportation Capacity of Public Bus In Phnom Penh) ដែលមានទឹកប្រាក់ចំនួន១៣៩៦លានយ៉េន (ជិត១៤លានដុល្លារ)។
ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា រវាងរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ឡុង វិសាលោ និងលោក យូជី គូម៉ា ម៉ារុ (Yuji KUMAMARU) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅម៉ោង៣ រសៀល ថ្ងៃទី២៧ កញ្ញានេះ៕
ប្រភព៖ thmeythmey.com
Tuesday, September 27, 2016
កម្ពុជា នឹងទទួលជំនួយឥតសំណងជិត៣២លានដុល្លារពីជប៉ុន
About Author
Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.
Next
Prev Post
Prev Post
First
Subscribe to:
Post Comments (Atom)

No comments:
Write comments